ផ្ទះ ព័ត៌មានជាតិ លួចម៉ូតូបានហើ...

លួចម៉ូតូបានហើយចំពេលអស់សាំងម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

0

កណ្តាល:ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១ព្រឹក នៅចំណុច វត្តកោះធំ ស្ថិតក្នុងភូមិកណ្ដាលកោះធំ ឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ឈីវ ឃុនលាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអំពិល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរ ជាងសំណង់ ។
ជនសង្ស័យ ឈ្មោះ ម៉ៅ ជីតា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។
វត្ថុតាងម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១F-៥២០៨ មានលេខតួ និងលេខម៉ាស៊ីន ៨៣៨៨៩២៨ បានប្រគល់ឲ្យម្ចាស់វិញហើយ។

សមត្ថកិច្ចឲ្យដឹថាកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះ ឈីវ ឃុនលាង បានជិះម៉ូតូចេញពីផ្ទះ មកធ្វើការសំណង់ នៅចំណុចវត្តកោះធំ ។ ពេលមកដល់កន្លែងធ្វើការ ជនរង
គ្រោះក៏បានចតម៉ូតូទុកនៅខាងក្រោមកុដិលោក ដោយមិនបានចាក់សោរ កទេ រួចក៏បានឡើងទៅធ្វើសំណង់ នៅលើសាលាឆាន់ រហូតដល់ម៉ោង១១និង០០នាទី ថ្ងៃត្រង់ ដល់ពេលចុះមកសម្រាកហូបបាយ ស្រាប់តែបាត់ពុំឃើញ ម៉ូតូតែម្ដង ។ ភ្លាមៗនោះជនរងគ្រោះ បានរាយការណ៍ជូននគរបាលប៉ុស្ដិ៍កោះធំ(ក)ឲ្យជួយស្វែងរក ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ បានចែកផ្លូវគ្នាចេញស្វែងរកជាមួយជនរងគ្រោះ រហូតបាន បន្តិចជនរងគ្រោះ ក៏បានឃើញម៉ូតូរបស់ខ្លួននៅនិងជន
សង្ស័យ ម៉ៅ ជីតា កំពុងបណ្ដើរ ដោយសារម៉ូតូអស់សាំង រួចជនរងគ្រោះ ក៏បានចាប់ខ្លួនជនសង្ស័យ រួមទាំងម៉ូតូ មកប្រគល់ជូននគរបាលប៉ុស្ដិ៍កោះធំ(ក) តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ម៉ៅ ជីតា បានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានធ្វើសកមុ្មភាពលួចយក ម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១១ របស់ជនរងគ្រោះ ប្រាកដមែន ដោយខ្លួនបានផ្ដាច់ខ្សែភ្លើង រួចបញ្ឆេះជិះចេញទៅ តែដោយម៉ូតូអស់សាំង ក៏ត្រូវម្ចាស់ម៉ូតូតាមទាន់តែម្ដង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.