ផ្ទះ ព័ត៌មានជាតិ ជេរផងដេញចាក់ផ...

ជេរផងដេញចាក់ផងទើបជាប់ខ្នោះបែបនេះ

0

កណ្តាល:ករណីហិង្សាដោយចេតនានិងប្រើប្រាស់អាវុធដាវខុសច្បាប់នេះកើតឡើងនៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង៧យប់នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិ ខ្នាតាំងយូ ត្បូង ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ ឈ្មោះ ង្វៀង ថាន់ ប៊ិន ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ វៀតណាម មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ នៅភូមិ -ឃុំកើតហេតុ (ត្រូវជាក្មួយខាងប្រពន្ធ របស់ជន សង្ស័យ) ។
ជនសង្ស័យ ឈ្មោះ ហ្វិន វ៉ា ភេទប្រុស អាយុ៣៧ ជនជាតិវៀតណាម មុខរបរ នេសាទត្រី មានទីលំនៅសព្វថ្ងៃនៅភូមិ -ឃុំកើតហេតុ ។
វត្ថុតាងដាវ ចំនួន ០១ដើម ។
សមត្ថកិច្ចឲ្យដឹងថាកន្លងមកជនសង្ស័យតែងតែរករឿងឈ្លោះជាមួយជនរង គ្រោះជាច្រើនដងមកហើយ ធ្លាប់បានគំរាម យកដាវដេញកាប់ជនរងគ្រោះ និងធ្លាប់បានយកដំបងឬស្សីវាយទៅលើជនរងគ្រោះ ង្វៀង ថាន់ប៊ិន ថែមទៀត ហើយក៏ត្រូវសមត្ថកិច្ចធ្លាប់ហៅមកអប់រំណែនាំជាច្រើនដងមកហើយដែរ តែពុំរាងចាល ។ លុះនៅពេលកើតហេតុខាងលើ ជនរងគ្រោះកំពង់តែ ផឹក ទឹកតែនៅផ្ទះរបស់ឈ្មោះ ហ្វិន អ៊ី ពេលនោះជនសង្ស័យ មិន ដឹងជាស្រវឹងស្រា មកពីណា ក៏ជេរ ហើយរករឿងចង់វៃទៅលើ ជនរងគ្រោះ បន្ទាប់ មកក៏ទៅយក ដាវមក ដេញ ចាក់ លើ ជនរងគ្រោះ ដោយ ឃើញ ដូចនោះជនរងគ្រោះបានរត់ទៅផ្ទះរបស់ខ្លួនវិញតែ ជនសង្ស័យ បានទៅ តាមដល់ផ្ទះ ហើយ បានជេរប្រមាថជនរងគ្រោះថែមទៀតផង។
ក្រោយមកជនរងគ្រោះ ក៏ បាន រាយការណ៍ ជូន សមត្ថកិច្ច នគរបាលប៉ុស្ដិ៍តែម្ដង។
បន្ទាប់ ពីទទួល បានព័ត៌មានកម្លាំង ប៉ុស្ដិ៍ នគរបាល រដ្ឋ បាល ព្រែជ្រៃ ចុះទៅដល់ ឃាត់ ខ្លួន ជនសង្ស័យ ព្រមជាមួយដាវ ០១ដើមដែលជនសង្ស័យលាក់ទុកនៅផ្ទះ យកមកប៉ុស្ដិ៍នគរ
បាលរដ្ឋបាលព្រែកជ្រៃ រួចបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.