ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យមួយសំបុកករណីលួចម៉ូតូអ្នករត់កង់បី

0

ភ្នំពេញ:នៅថ្ងៃទី២៦តុលាឆ្នាំ២០១៩វេលាម៉ោង០៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែ នសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០៤នាក់ កាលពីថ្ងៃទី ២៦-១០-២០១៩ វេលាម៉ោង០៣ និង០០នាទីរំលងអទ្រាត្រ ។

ជនសង្ស័យ ៤នាក់រួមមាន ១-ឈ្មោះ ណាំ ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
២- ឈ្មោះ អ៊ុន ម៉ារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
៣-ឈ្មោះ អោម វិច្ឆិកា ភេទប្រុស មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
៤-ឈ្មោះ គង់ មាស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ អ្នកទាំង៤មានសារធាតុញៀន។

ជនរងគ្រោះ ឈ្មោះ សុង មណ្ឌល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារ:ខូចខាត ៖ ម៉ូតូខូចសោរក សម្ភារ:ដកហូត ៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាកស្លាកលេខកំពង់ឆ្នាំ1B-4490 ប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.