ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យពីរនាក់ក្នុងចំណោមបក្ខពួក៤នាក់ពាក់ពន្ធករណីឆក់ទូរសព្ទ័ដៃ

0

ភ្នំពេញ: ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកងធ្វេីការឃាត់ខ្លួនបន្ទាបពីឆក់ទូរស័ព្ទដៃអ្នកដំណេីរពីរនាក់ខណ:ជនសង្ស័យពីរនាក់ទៀតគេចខ្លួនបាត់ស្រមោលកាលពីថ្ងៃទី ២៦ ខែតុលា ២០១៩ វេលាម៉ោង ៦និង០០ ល្ងាចនៅផ្លូវ ៣០២ កែង ផ្លូវ ៥១ ភូមិ ០៧ សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង។

ជនសង្ស័យទី១ឈ្មោះ ជា សុរ៉ាយុទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ថ្នាក់ទី ១២ ក ១ នៅវិទ្យាល័យបឹងត្របែក ជនជាតិ ខ្មែរ ស្នាក់នៅ បុរីវាលស្បូវ ផ្លូវជាតិ លេខ ០១ សង្កាត់ វាលស្បូវ ខណ្ឌច្បារពៅ ។
ទី២ឈ្មោះ រឿន សារាយ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកថ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ១០៥ សង្កាត់បឹងត្របែក ខណ្ឌចការមន ។

វត្ថុតាង រួមមាន ម៉ូតូ scoopy សេរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HY – 3952 . លេខម៉ាសុីន លេខតួ 8172525 ។
ជនរងគ្រោះ ពុំស្កាល់ឈ្មោះភេទស្រីបានដើរតាមបណ្តោយផ្លូវ៥១ ស្រាបតែមានជនសង្ស័យចំនួនបួននាក់ជិះម៉ូតូ២គ្រឿង ម៉ាកឃ្លិកនឹងស្កុបពី ពេលនោះជនសង្ស័យពីរនាក់ដែលជិះម៉ូតូឃ្លិកជិះមកអែបជនរងគ្រោះហើយធ្វើសក្មភាពឆក់តែម្តង ភ្លាមៗដោយមានការស្រែកឆោឡោ កម្លាំងល្បាតក៏បានដេញតាមរហូតដល់ជិតផ្សារអូឫស្សីទើបឃាត់បានជនសង្ស័យចំនួន០២នាក់ ចំណែកជនសង្ស័យ០២នាក់ទៀតដែលមានឈ្មោះឆាត់នឹងឈ្មោះពាន វាសនា បានជិះគេចខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង០២កំពុងឃាត់ខ្លួននៅប៉ុស្តិបឹងកេងកង១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានចាត់ការបន្តតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.