ផ្ទះ ព័ត៌មានជាតិ រថយន្តបុកគ្នា...

រថយន្តបុកគ្នាស្លាប់ម្នាក់របួសធ្ងន់២នាក់

0

ព្រះសីហានុ:នៅវេលាម៉ោង ១០និង៣២ នាទី ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩ ស្ថិតនៅភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះ
សីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគី
ឡូម៉ែត្រលេខ ១៨៧-១៨៨ មានកណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តនិងរថយន្តបណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ពីរនាក់។

រថយន្តបង្កម៉ាក HINO ពណ៌ ស ពាក់ស្លាកលេខ កំពងស្ពឺ ៣A-
២៧៩៩ ដែលមានទិសដៅ ពីខេត្តព្រះសី
ហនុ ឆ្ពោះ ភ្នំពេញ លុះមកដល់ចំណុចខាងលើ បានរេមកខាងឆ្វេងដៃ ចូលទៅបុករថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ខៀវ គ្មានស្លាកលេខ ដែលមានទិសដៅផ្ទុយគ្នា បើកបរមិនស្គាល់អត្តសញ្ញាណ និងអ្នករួមដំណើរ ០២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ នៅនិងកន្លែង និង បុរសពីរនាក់រងរបួសធ្ងន់។

បច្ចុប្បន្ន ជនរងគ្រោះទាំងពីរ បានបញ្ជូនទៅព្យាបាលគ្លីនិចឯកជន លិក គឹមឌឺ វាលរេញ រីឯវត្ថុតាងរថយន្តទាំងពីរ កម្លាំងជំនាញកំពុងស្វែ
ងរករយន្តស្ទូច ដើម្បីស្ទូច យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដោយឡែកអ្នកបើកបររថយន្ត HINO គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.