ផ្ទះ ព័ត៌មានជាតិ ស្លាប់ភ្លាមៗក...

ស្លាប់ភ្លាមៗករណី

0

កំពង់ស្ពឺ: ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧និង១៥
នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែតលេខ៣២-៣៣ នៅចំណុចភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រវាងរថយន្តបុកម៉ូតូ បើកបរស្របទិសគ្នា
មានម៉ូតូ០១គ្រឿងម៉ាកហុងដាវេវ ពណ៏ក្រហម ពាក់ស្លាកលេខភ្នំពេញ1N-9783 បើកបរដោយឈ្មោះ ចាន់ សារ៉ុម ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិតារាជ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពងស្ពឺ បើកបរពីទិសខាងជើងឆ្ពោះមកទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុក៌មានរថយន្តធុនធំ០១គ្រឿង មិនស្គាល់អត្តសញ្ញាណ បើកមកពីក្រោយស្របទិសគ្នាបានបុកម៉ូតូ បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបានបើករត់មិនស្គាល់អត្តសញ្ញាណ
ចំណែកវត្ថុតាងម៉ូតូនិងសាកសពជនរងគ្រោះផ្នែកជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.