ផ្ទះ ព័ត៌មានជាតិ រថយន្ត NISSAN...

រថយន្ត NISSAN បុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត

0

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ កើតអាការមិនស្រួលខ្លួន (ងងឹតមុខ) ខណ:ដែលកំពុងបើកបររថយន្ត បណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងស្តុបពេទផន តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសមិនវ័យចំណាស់ម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាក NISSANX-TRAIL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BE-2015 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង។ មកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបររថយន្ត មានអាការមិនសូវស្រួលខ្លួន (ងងឹតមុខ) ក៏បើករថយន្តរេចង្កូតទៅខាងឆ្វេង បុកនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ដួលរលំអស់មួយកង់ និងវៀចអស់មួយកង់។

ចំណែកឯរថយន្តបង្ក បានរងការខូចខាតដាច់កាឡេខាងមុខចំហៀងខាងឆ្វេង ទៅមុខលែង តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។ មួយសន្ទុះក្រោយមក ក៏មានសាច់ញាតិអ្នកបើកបររថយន្តបង្ក បានមកទទួលជនរងគ្រោះ ចេញពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ត ដែលរងការខូចខាត នៅកន្លែងកើតហេតុប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានរាយការណ៍ជូនសមត្ថកិច្ច ជំនាញឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.