ផ្ទះ ព័ត៌មានជាតិ រថយន្តព្រុសបោ...

រថយន្តព្រុសបោលបុករថយន្តATOZកំពុងបត់ឆ្លងផ្លូវ ប៉ើងផ្ទប់របងផ្សារម៉ាក្រូ

0

ភ្នំពេញ: រថយន្តATOZមួយគ្រឿងប៉ើងដូចស្លឹកកណ្តបទៅផ្ទប់នឹងរបង់ផ្សារ បន្ទាប់ពីរថយន្តព្រុសបោលបុក កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅមុខផ្សារម៉ាក្រូ តាមផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុរថយន្តកូរ៉េ ម៉ាកATOZ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 2C-4618 បើកដោយបុរសម្នាក់ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បត់ឆ្វេងកំពុងចូលផ្សារម៉ាក្រូ ស្រាប់តែរថយន្តព្រុស ពណ៌សណ្តែក ពាក់ស្លាកលេខ ភ្នំពេញ 2AY-8677 បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយកូនតូច បើកល្បឿនលឿនស្លេវពីជើងទៅត្បូង មកបុករថយន្តATOZពីទទឹង រុញឡើងខឿនផ្ទប់នឹងរបង ផ្សារម៉ាក្រូ រងខូចខាត និងអ្នកបើកបរ បុរសម្នាក់រងរបួស ។

បញ្ជាក់៖ ករណីខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ វាស់វែងរួចយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.