ផ្ទះ ព័ត៌មានជាតិ ​និស្សិត​ម្នា...

​និស្សិត​ម្នាក់ បើក​ម៉ូតូ​លឿន​ពេក​ វាក់​អឺ​រថយន្ត​បុក​បាក់ជើង​ម្ខាង

0

​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ បើក​ម៉ូតូ​មាន​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ មក​ដល់​ផ្លូវ​ឆ្លងកាត់​ ក៏​មាន​រថយន្ត​មួយ​គ្រឿង​បើក​មក​ដល់​ បណ្តាល​ឲ្យ​វា​ក់​អឺ​បុក​បាក់ជើង​ម្ខាង​ កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​០០​នាទី​ ត្រង់​ចំណុច​មុខ​កន្លែង​ប្តូរ​ប្រេង​សរ​ជីវ​លើ​ផ្លូវ​លេខ​២១៧​ កែង​ផ្លូវ​លេខ​១៦១​ ស្ថិត​ក្នុង​សង្កាត់​អូ​ឫស្សី​ទី​២​ រវាង​រថយន្ត​នឹង​ម៉ូតូ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ភាគី​រថយន្ត​ម៉ាក​ហ្វ​ត​រិ​ន​ជឺ​ ពណ៌​ស​ពាក់​ស្លាក​លេខ​2AY7183​ ភ្នំពេញ​បើកបរ​ដោយ​ឈ្មោះ​ ម៉ៅ​ រចនា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១៧៤​ ផ្លូវ​២០០៦​ សង្កាត់​ការ​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មុខរបរ​និស្សិត​។​

​ភាគី​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​ បើកបរ​ដោយ​ឈ្មោះ​ យ៉ុ​ង​ សុខ​ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៥៨​អី​o​ ផ្លូវ​លេខ​២១៧​ សង្កាត់​អូ​ឫស្សី​ទី​៤​ខណ្ឌ​៧​មក​រា​ មុខរបរ​លក់ដូរ​។​

​សម្ភារ​ខូចខាត​៖​ ម៉ូតូ​ខូច​ធ្ងន់​១​គ្រឿង​ ចំណែក​មនុស្ស​រង​របួស​បាក់ជើង​ម្ខាង​គឺ​អ្នកបើកបរ​ម៉ូតូ​ បច្ចុប្បន្ន​កំពុង​សំរាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ហុង​ហាក់​។​
​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ដែល​ចុះ​វាស់វែង​បាន​ឲ្យ​ដឹង​ថា​ ៖​ បញ្ហា​គ្រោះថ្នាក់​នេះ​ បង្ក​ឡើង​ដោយ​ម៉ូតូ​បើកបរ​លឿន​ពេក​មក​ដល់​ផ្លូវ​ឆ្លងកាត់​៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.