ផ្ទះ ព័ត៌មានជាតិ សូមបងប្អូនប្រ...

សូមបងប្អូនប្រុងប្រយ័ត្ន! ករណីអគ្គិភ័យឆេះផ្ទះបណ្ដាលមកពីដុតធូបសែនកុងម៉ា

0

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០១៩ ម៉ោង១១និង១០នាទី លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង​ បានដឹកនាំកម្លាំងនគរបាលពន្លត់អគ្គិភ័យ​ ជួយពន្លត់ភ្លើងឆេះរានសែនទេវតាកុងម៉ា(ផ្ទះល្វែង)របស់ប្រជាពលរដ្ឋឈ្មោះ​ លី គឹមថៃ ភេទស្រី​ អាយុ ៤៥ឆ្នាំ​ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​ ខូចខាតសម្ភារ:បន្តិចបន្តួច មិនមានរបួសមនុស្សទេប្រើប្រាស់ទឹកអស់៣រថយន្តទើបភ្លើងរលត់។​

បញ្ជាក់៖ ករណីដែលបង្កឲ្យមានអគ្គិភ័យនេះ មូលហេតុមកពីការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះដុតធូបសែនកុងម៉ារួចបិទទ្វារចាក់សោរមិននៅផ្ទះ ទើបបណ្ដាលឲ្យឆេះ រងើកភ្លើងធូបទៀន និងឆេះរាលដល់រានសែនកុងម៉ា ដែលធ្វើពីឈើ ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.