ផ្ទះ ព័ត៌មានជាតិ សង្វែកណាស់! ម...

សង្វែកណាស់! មេប៉ុស្តិ៍សង្កាតទឹកថ្លា បាញ់សម្លាប់ខ្លួនចោល ប្រពន្ធនិងកូនតូច​ ២នាក់ កំពុងត្រូវការភាពកក់ក្ដៅ

0

បន្ទាយមានជ័យ: មេប៉ុស្តិ៍នគរបាលសង្កាតទឹកថ្លាម្នាក់ បាញ់សម្លាប់ខ្លួន ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៧ និង ២៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ ប៊ូ រិទ្ធី ជាមេប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តម៉ាក តូយូតាមកាមរី ស៊េរីឆ្នាំ២០០៧ ទៅផ្ទះម្ដាយរបស់ខ្លួន លុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះក៏ដើរចូលផ្ទះម្ដាយទាំងមិនទាន់ពន្លត់ម៉ាស៊ីនរថយន្ត ខណ:ចូលទៅបានមួយភ្លេត ជនរងគ្រោះបានដើរចេញមកវិញ ស្រាប់តែឮសំឡេងកាំភ្លើង ១គ្រាប់​ ធ្វើឲ្យកើតមានការឆោឡោពីគ្រួសារ និងអ្នកនៅជិតខាងចេញមកមើល ឃើញជនរងគ្រោះដួលដេកលើដីហើយមានកាំភ្លើងខ្លីម៉ាក ការ៥៤នៅក្បែរ។

ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងដោយយកកាំភ្លើងបាញ់ត្រង់សៀតផ្កា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.