ផ្ទះ ព័ត៌មានជាតិ សូមបងប្អូនជួយ...

សូមបងប្អូនជួយស៊ែរ! ករណីជនសង្ស័យលួចរថយន្តស៊េរីទំនើបតម្លៃ ១១ម៉ឺនដុល្លារ បើសិនមានអ្នកឃើញ ផ្ដល់ដំណឹងឲ្យទទួលរង្វាន់ ១ម៉ឺនដុល្លារ

0

កំពង់ស្ពឺ: នៅវេលាម៉ោង ១១ និង៤០នាទីព្រឹកថ្ងៃទី២៨ ខែតុលា​ ឆ្នាំ២០១៩នេះ ពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចរថយន្តស៊េរីទំនើបម៉ាក លុចស៊ីស RX ៣០០ ឆ្នាំ២០១៩ តម្លៃ ១១ម៉ឺនដុល្លារ ខណ:ដែលម្ចាស់ បានបើកទៅចូលរួមបុណ្យកឋិន។

កើតហេតុនៅវេលាម៉ោង ៤ និង០៩នាទីជិតភ្លឺ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្ដកំពងស្ពឺ ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យចាត់ការតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ករណីខាងលើនេះ បើបងប្អូនណា បានឃើញភិនភាគរថយន្តដូចក្នុងរូប ផ្ដល់ដំណឹងមក ម្ចាស់នឹងមានផ្ដល់រង្វាន់លើកទឹកចិត្តចំនួន ៥០០០ ទៅ ១០០០០ដុល្លារ។ ពលរដ្ឋកំពុងមានចម្ងល់ថា តើលោកអធិការស្រុកឧដុង្គ មានសមត្ថភាព អាចស្រាវជ្រាវចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ដែរឬទេ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.