ផ្ទះ ព័ត៌មានជាតិ ញាក់សាច់! ចោរ...

ញាក់សាច់! ចោរលួចមេគោផើម ៧ខែ១ក្បាល យកទៅកាប់សម្លាប់ពន្លះយកសាច់លក់

0

ភ្នំពេញ: ចោរ១ក្រុម បានធ្វើសកម្មភាពលួចដឹកមេគោផើម ៧ខែ១ក្បាល យកទៅកាប់សម្លាប់ពន្លះយកសាច់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិស្នោរខាងកើត សង្កាត់ស្នោរ ខណ្ឌកំបូល។ លុះដល់ម៉ោង៦និង៣០នាទី ព្រឹកឡើងថ្ងៃទី២៨ ខែតុលា ទើបប្រទះឃើញក្បាល កន្ទុយ ជើង ស្បែក ព្រមទាំងកូនដែលចោរវះ យកចេញពីពោះមេ១ក្បាលប៉ុណ្ណោះ។

តាមប្រភពព័ត៌មានពីឈ្មោះ កាក់ រិទ្ធ ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹកមេគោខាងលើ រួមនឹងមេគោ២ក្បាលផ្សេងទៀត ចងនៅក្នុងក្រោល ដែលនៅខាងក្រោយផ្ទះរបស់គាត់។ លុះដល់វេលាយប់ថ្ងៃដដែល ទើបចូលដេក រហូតដល់វេលាម៉ោង១១យប់ ដោយសារតែមេឃធ្លាក់ភ្លៀងខ្លាំង បុរសម្ចាស់ផ្ទះ បានក្រោកចេញទៅមើលអីវាន់ នៅខាងក្រៅព្រមទាំងត្រងទឹកភ្លៀងទុកប្រើប្រាស់។

ប្រភពដដែលបានបន្តទៀត ខណ:នោះមើលទៅក្នុងក្រោល ស្រាប់តែបាត់មិនឃើញមេគោផើម១ក្បាលខាងលើ ទើបមានការភ្ញាក់ផ្អើល ហើយសាច់ញាតិម្ចាស់គោ រួមទាំងអ្នកជិតខាង បាននាំគ្នាតាមរកទាំងភ្លៀង។ រហូតដល់ម៉ោងព្រឹកឡើងថ្ងៃទី២៨ ខែតុលា ទើបក្មេងៗ នៅក្នុងភូមិដឹកគោ យកទៅចងនៅវាលស្រែប្រទះឃើញក្បាល កន្ទុយ ជើង ស្បែក ព្រមទាំងកូនដែលចោរវះយកចេញពីពោះមេ១ក្បាល ក៏បានរត់ទៅប្រាប់ម្ចាស់គោ។

សូមបញ្ជាក់៖ នេះជាលើកទី២ទៀតហើយ ដែលម្ចាស់បានទៅប្រមូល យកបំណែកសាកសពគោ ត្រឡប់ទៅផ្ទះវិញ ដើម្បីលក់បានប្រាក់ខ្លះៗ គ្រាន់បើជាងអត់សោះ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.