ផ្ទះ ព័ត៌មានជាតិ រន្ធត់ណាស់! រ...

រន្ធត់ណាស់! រថយន្ត១គ្រឿងបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង បណ្ដាលឲ្យមនុស្ស ១នាក់ស្លាប់ និង២នាក់របួសធ្ងន់

0

ពោធិ៍សាត់: នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ១៦១-១៦២ ស្ថិតភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះរងគ្រោះចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ ប៊ិន តក អាយុ ៧៧ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ។
២/ឈ្មោះ កែ ហៀង អាយុ ៣២ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ប្រពន្ធរងរបួសធ្ងន់។
៣/ឈ្មោះ ប៊ិន សុខហៀង អាយុ ២ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក ធុនត្រា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-5445 ទិសដៅពីលិចទៅកើត បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូកង់បីឥណ្ឌា ទិសដៅសញ្ច្រាសគ្នា ធ្វើការបត់ឆ្លងថ្នល់ពីមុខរថយន្ត បណ្ដាលឲ្យអ្នកបើកកង់បីស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើររបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:សពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.