ផ្ទះ ព័ត៌មានជាតិ Update៖ ទំនងម...

Update៖ ទំនងមិនចង់ឃើញប្រពន្ធ កូនរងទុក្ខលំបាក បុរសចំណាស់ម្នាក់សម្រេចចិត្តធ្វើអត្តឃាតខ្លួន នឹងសសៃលួសគួរឲ្យសង្វែក

0

ភ្នំពេញ: នៅវេលាម៉ោង ​១២ និង ២៥នាទី មានភា្ញក់ផ្អើលយ៉ាងខ្លាំ ក្រោយបុរសចំណាស់ម្នាក់ ចង.កសម្លាប់ខ្លួនជាប់និងជណ្តើរផ្ទះ ស្ថិតភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ុក ប៊ុណ្ណារ៉ាឌី ភេទប្រុស អាយុ ៥៥ ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦៩ ក្រុម១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មូលហេតុ៖ មានជំងឺលើសឈាមប្រចាំកាយ និងពិការដៃម្ខាង។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះត្រូវបានកូននាំមកស្នាក់នៅជាមួយ នៅផ្ទះខាងលើ លុះដល់វេលាកើតហេតុ ខណ:ប្រពន្ធមិននៅផ្ទះ ស្រាប់តែជនរងគ្រោះធ្វើអត្តឃាត សម្លាប់ខ្លួន ដោយយកដែកសសៃលួស ពណ៌ខ្មៅ ចង.កជាប់នឹងជណ្តើរផ្ទះ បណ្ដាលឲ្យស្លាប់យ៉ាងសង្វែក បន្ទាប់មកក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែរនៅក្បែរ និងធ្វើការរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាចង.កខ្លួនប្រកដមែន និងបានប្រគល់សពឲ្យគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.