ផ្ទះ ព័ត៌មានជាតិ ចោរជើងចាស់! ម...

ចោរជើងចាស់! ម្ចាស់ចុះពីលើម៉ូតូមិនបានដកសោ ជនសង្ស័យហក់ឡើងភ្លេតជិះទៅបាត់រួមទាំងលុយ ៦ពាន់ដុល្លារ

0

ភ្នំពេញ: ជនសង្ស័យម្នាក់ដែលគេស្គាល់ថាជាមុខសញ្ញាចាស់ សមត្ថកិច្ចធ្លាប់ចាប់បានកន្លងមក ក្នុងបទល្មើសលួចម៉ូតូ មានប្រើប្រាស់អាវុធ ហើយមកដល់រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌសែនសុខ ប៉ុស្តិ៍ក្រាំងធ្នង់ ប្រទះជួបដេញចាប់ខ្លួនបាន ក្នុងភូមិក្រាំងធ្នង់ សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាកឃ្លីក ពីក្រោយខ្នងជនរងគ្រោះ នៅផ្សារឈូកមាស ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ហើយជិះរត់គេច បាត់មួយស្ទុះតាមស្វែងរក ឃើញជនសង្ស័យកំពុងជិះ តាមផ្លូវតែលុយក្រោមកែបជាង៦ពាន់ដុល្លារ ជនសង្ស័យយកចេញអស់ និងដោះGPSចោលបាត់។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី២៨ នេះ ខណ:ដែលយកលុយជាង៦ពាន់ដុល្លារ ដាក់ក្រោមកែបម៉ូតូ ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំណពេញ 1HD-2124 ទៅទូទាត់ថ្លៃទំនិញ នៅផ្សារឈូកមាស ទៅដល់ហើយឈរក្បែរម៉ូតូភ្លេចខ្លួន សោនៅជាប់ម៉ូតូស្រាប់ ត្រូវបានជនសង្ស័យហក់ឡើងជិះគេចចេញទៅបាត់ ស្រែកឆោឡោ ប្តឹងប៉ូលិសភ្លាមៗ បាត់មួយស្ទុះ ស្រាប់តែនៅវេលាម៉ោង ១រសៀលថ្ងៃដដែល កម្លាំងល្បាតខណ្ឌ ប៉ុស្តិ៍ ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូ ភិនភាគខាងលើ ដេញតាមចាប់ឃាត់បាន តែលុយជាង៦០០០ដុល្លារ បានបាត់អស់ GPS ត្រូវបានជនសង្ស័យដោះផ្តាច់ចោល ។

បើតាមប្រជាពលរដ្ឋ សមត្ថកិច្ច ជនសង្ស័យខាងលើ ជាមុខសញ្ញាចាស់កម្រិល សកម្មខាងលួច កាច់កម៉ូតូ ប្រដាប់ដោយអាវុធ កន្លងមកសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្លាប់ចាប់ខ្លួនបាន ក្នុងអំឡុងខែកុម្ភ: ឆ្នាំ២០១៨ ក្រោយមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដូចជារហ័សចេញពីគុកពេកហើយ ។

ជនសង្ស័យឈ្មោះ ប៊ុត វទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ចោរលួចជើងចាស់ មានទីលំនៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែព្នៅ ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបានលើកនេះ ដោយកម្លាំងនគរបាលខណ្ឌសែនសុខវិញម្តង នាំខ្លួនទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.