ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានភ្លាមៗក្រោយលួចម៉ូតូបានសម្រេច

0

កំពង់ស្ពឺ: ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះឈ្មោះ ឆម វាសនា ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ មានករណីចោរលួចបង្កដោយជនសង្ស័យឈ្មោះជុន សារឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ៏ មានទីលំនៅភូមិ ពញ្ញាអោង ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជនសង្ស័យធ្វើសកម្មភាពរួច បានលួចយកម៉ូតូមួយគ្រឿងម៉ាក FZ150 ពណ៌ខៀវ គ្មានស្លាកលេខជិះគេចខ្លួន ។ ម្ចាស់ម៉ូតូឈ្មោះ ឆយ ដាវុទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ បានប្តឹងតាមទូរស័ព្ទ មកកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ាល់ ភ្លាមៗកម្លាំងបានធ្វើការដេញឃាត់ចាប់បាន នៅចំណុចផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ(27-28) ស្ថិតក្នុងភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង វេលាម៉ោង១០:៤១នាទី ថ្ងៃដដែល ។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង បញ្ជូនមកកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.