ផ្ទះ ព័ត៌មានជាតិ កម្មករបានដុតស...

កម្មករបានដុតសំរាមប៉ះពាល់ដល់អាគាររោងចក្រ សាន់ស៊ូហ្គាមិន

0

កំពង់ចាម: ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង៤និង៣០ នាទី កម្លាំងនគរបាលប៉ុស្តិ៍ខ្វិតធំ បានទទួលព័ត៌មានថា មានករណីឆាបឆេះសំរាមបណ្តាលឲ្យប៉ះពាល់ដល់អាគាររោងចក្រ សាន់ស៊ូហ្គាមិន ស្ថិតក្នុងភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវ.ឯក កែវស៊ាងហ៊ាន់ អធិការ បានដឹកនាំកម្លាំងអន្តរាគមន៍ កម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាល ចុះធ្វើការពន្លត់ករណីឆាបឆេះខាងលើនេះ រហូតដល់ម៉ោង ៤និង៥៥ នាទី កម្លាំងយើងបានធ្វើការគ្រប់គ្រងស្ថានការណ៍បានទាំងស្រុក
ប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យស្រុក ០២ គ្រឿង ទឹកចំនួន ០៣ ស៊ឺទែន
ខូចខាត: ឆេះកង្ហាប៉ឺតខ្យល់ជាប់ជញ្ជាំងអាគាររោងចក្រ ០២ គ្រឿង មិនបណ្តាលឲ្យប៉ះពាល់ដល់មនុស្សឡើយ
មូលហេតុ: កម្មករបានដុតសំរាមចោលដោយគ្មានអ្នកចាំមើលការខុសត្រូវ បណ្តាលឲ្យឆេះខ្លាំង រាលដាលមកឆាបឆេះដល់អាគារ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.