ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនស្ដ្...

ឃាត់ខ្លួនស្ដ្រីថៅកែហាង យីហោ « ៩៩៩» ជាជនជាតិវៀតណាម២នាក់ ចំនួន២ទីតាំងជាប់គ្នា ដែលលួចបង្កប់សេវាបម្រើសេវាផ្លូវភេទ

0

ភ្នំពេញ: កាលពីវេលាម៉ោង ៤និង២៥ នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៩ ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះលេខ៥៨២ តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយមានការសម្រប សម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ចនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមាន ជ័យ បានឆ្មក់បង្ក្រាបទីតាំងម៉ាស្សាកោសជប់យីហោ «ម៉ាស្សា & កោសជប់ 72 និង ម៉ាស្សាកោសជប់៩៩៩ »ចំនួន២ទីតាំងជាប់គ្នា ដែលលួចបង្កប់សេវាបម្រើសេវាផ្លូវភេទដោយឃាត់ខ្លួនថៅកែវស្រីជាជនជាតិវៀមណាម ២នាក់ និងជួយរដោះក្មេងស្រីរងគ្រោះ៥នាក់ ។

ក្នុងករណីខាងលើសមត្ថកិច្ចឃាត់ខ្លួនស្ដ្រីថៅកែហាង ជាជនជាតិវៀតណាម២នាក់ ដែល
ទី១ឈ្មោះ ចាន់ ធីរ៉េ ភេទស្រីអាយុ៤៦ឆ្នាំ ជាតិវៀតណាម មុខរបរ ថៅកែហាង យីហោ « ៩៩៩» ស្នាក់នៅកន្លែងឃាត់ខ្លួន ។ និងទីឈ្មោះ វៀង ជីហាយ ភេទស្រីអាយុ ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ ថៅកែហាងយីហោ«ម៉ាស្សា & កោសជប់ 72» ស្នាក់នៅកន្លែងឃាត់ខ្លួន ។ ចំពោះសម្ភារ:ដកហូតរួមមាន ស្រោមអនាម័យប្រើរួច និង មិនទាន់ប្រើមួយចំនួនធំ និង សៀវភៅកត់ត្រាភ្ញៀចេញចូលចំនួន២ ក្បាល ។

ក្រោយពីបញ្ចប់ប្រតិបត្ដិការនេះកម្លាំងនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ដ្រីថៅកែហាង២ នាក់ និងក្មេងស្រីរងគ្រោះ៥នាក់ យកទៅកាន់ការិយាល័យនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីសួរនាំបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ដតាមនីតិវិធី ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.