ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចកំព...

សមត្ថកិច្ចកំពុងវាស់វែង ករណីគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែរថយន្តដឹកជ្រូក បើកបុករថយន្តប៉ូលិស រងការខូចខាតយ៉ាងធ្ងន់ធ្ងរ

0

ភ្នំពេញ: រថយន្តកុងតឺន័រ២គ្រឿង បុកម៉ូតូរងរបួសធ្ងន់បុរសម្នាក់ ខណ:ពេលសមត្ថកិច្ចចរាចរណ៍ កំពុងវាស់វែង ស្រាប់តែរថយន្តដឹកជ្រូកបើកបុក បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលកើតហេតុ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខផ្សារជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តកុងតឺន័របង្កទី១ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3E-5343 ធ្វើដំណើរពីកើតទៅលិច និងរថយន្តកុងតឺន័របង្កទី២ ម៉ាកហីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2766 ធ្វើដំណើរពីកើតទៅលិច។ ចំណែកម៉ូតូរងគ្រោះ ម៉ាកឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ1DE-1749 បើកបរក្នុងទិសដៅពីកើតទៅលិច អ្នកបើករងរបួសធ្ងន់។

រថយន្តដឹកជ្រូកម៉ាកលីប្រូ (LIBEROSRX) ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2-1508 បើកបរក្នុងទិដៅពីក;តទៅលិច។ ចំណែករថយន្តសមត្ថកិច្ចចរាចរណ៍ រាជធានីភ្នំពេញ ពាក់ស្លាកលេខនគរបាល កំពុងចតក្នុងទិសដៅពីកើតទៅលិច។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង១០យប់ ដោយមានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រ២គ្រឿង បុកម៉ូតូជនរងគ្រោះខាងលើ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ដោយរថយន្តកុងតឺន័រ ពណ៌លឿង បុកម៉ូតូជនរងគ្រោះ អូសជាង១០ម៉ែត្រ ហើយម៉ូតូខ្ទាតត្រូវរថយន្តកុងតឺន័រ ពណ៌សកិនម៉ូតូ បណ្តាលឲ្យខ្ទេចស្ទើរទាំងស្រុង ហើយជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តឯកជនដឹកយក ទៅសង្គ្រោះភ្លាមៗ ផងដែរ។

បន្ទាប់មកក៏មានជំនាញចរាចរណ៍រាជធានីភ្នំពេញ ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ។

ប្រភពដដែលបន្ដថា ខណ:ជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បាននឹងកំពុងវាស់វែងរួច ដោយរថយន្តកុងតឺន័រមួយគ្រឿង បានខូចខាត ទើបជំនាញ បានយករថយន្តសារ៉ែនរបស់សមត្ថកិច្ចដាក់ខាងក្រោយ ខណ:កំពុងតែចតស្រាប់តែ រថយន្តបង្កដឹកជ្រូកខាងលើ បុករថយន្តនគរបាលចរាចរណ៍ផ្ទប់ជាមួយរថយន្តកុងតឺន័រ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុជំនាញចរាចរណ៍រាជធានីភ្នំពេញ បានវាស់វែងយករថយន្តបង្ក ដឹកជ្រូក និងតៃកុងយកទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំការ ដោះស្រាយថ្ងៃក្រោយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.