ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! យុ...

អាសូរណាស់! យុវជនម្នាក់ជិះម៉ូតូបុកគោយន្ត បណ្ដាលឲ្យស្លាប់ភ្លាមៗ

0

កំពង់ធំ: នៅវេលាម៉ោង ៧និង២៥នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្តកន្រ្តៃយ៍ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ភូមិស៊ីវត្ថា ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ម៉ូតូម៉ាក យ៉ាម៉ាហា ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហេង ធារិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព មុខរបរកសិករ។
អ្នកបើកបរគោយន្ដកន្ត្រៃយ៍ ឈ្មោះ ជិន កុសល ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករ។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរគោយន្ដកន្ត្រៃយ៍គ្មានភ្លើងបំភ្លឺខាងក្រោយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែកអ្នកបើកបរ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.