ផ្ទះ ព័ត៌មានជាតិ ចោរដៃឆើត ឆក់ទ...

ចោរដៃឆើត ឆក់ទូរស័ព្ទនារីជនជាតិចិន ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់

0

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទរបស់ជនបរទេស ត្រង់ចំនុចមុខហាងកាហ្វេ ស្តាបាក់ ផ្លូវ ៧១ កែងផ្លូវម៉ៅសេទុង ស្ថិតភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេង រាជធានីភ្នំពេញ។

ជនសង្យ័យឈ្មោះ ធី ប៊ុនឈូ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះលេខ៣០៧ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
ជនរងគ្រោះ ឈ្មោះ ល័ងជីងលីង (Liang Jingyin) ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ EG8271575 ស្នាក់នៅខុន ផាមីល័យ ផ្លូវ៣៥១ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖
-ទូរស័ព្ទដៃ០១គ្រឿងម៉ាក អាយហ្វូនអ៊ិចម៉ែត (IPhone X max) ពណ៌ខ្មៅ។
-ម៉ូតូ០១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 1AE4392 លេខតួលេខម៉ាស៊ីន 351210 (-របស់ជនសង្ស័យ)។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋននគរបាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.