ផ្ទះ ព័ត៌មានជាតិ សូមប្រុងប្រយ័...

សូមប្រុងប្រយ័ត្ន! ករណីអ្នករត់តាក់ស៊ីម្នាក់ក្នុងចំណោម៣នាក់ គៀកលូកយកលុយជនជាតិចិនជិត ៦ពាន់ដុល្លារ

0

ភ្នំពេញ: នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៥០នាទីយប់ ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស(គៀកលូកយកលុយ) ចំណុចតាមផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អុរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ ០៣នាក់មាន៖
១/ឈ្មោះ ធី វ៉ាន់ (គេចខ្លួន)។
២/ឈ្មោះ វុធ (គេចខ្លួន)។
៣/ឈ្មោះ សឿន ថា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន ឃាត់ខ្លួន) ។
ជនរងគ្រោះឈ្មោះ WANG JIAGI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ ផ្លូវមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខEC8024965។

សម្ភារ:បាត់បង់៖
-លុយដុល្លារ៥,៥៣២ដុល្លារ
-លុយខ្មែរ១៥០,០០០រៀល
-ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូនXR ។

សម្ភារ:ដកហូត៖
-រថយន្ត១គ្រឿង ម៉ាកTOYOTA camry ពណ៌ទឹកមាស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 2AM-3510
-លុយដុល្លា១,៦៦៨ដុល្លារ
-លុយខ្មែរ ១៥០,០០០រៀល ។

ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.