ផ្ទះ ព័ត៌មានជាតិ អាជីវក សូមប្រ...

អាជីវក សូមប្រុងប្រយ័ត្ន! ជនជាតិវៀតណាម២រូប យកគ្រឿងអលង្ការក្លែងក្លាយដើរឆបោក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

កណ្ដាល: កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០នាទី ស្ថិតភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ គង ម៉ីម៉ី ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ លក់ដូរ រស់នៅភូមិ/ឃុំខាងលើ។
២/ឈ្មោះ សៅ សៀកម៉េង ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរគ្រឿងអលង្ការ មានទីលំនៅភូមិ/ឃុំកើតហេតុ ។
៣/ឈ្មោះ ឃុន ផេង ភេទស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យចំនួន ២នាក់៖
១/ឈ្មោះ ង្វៀង យ៉ាំងតាវ ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ។
២/ឈ្មោះ ង្វៀង ធីលីវ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។
អ្នកទាំង២ មានទីលំនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖
-ក្រវិលផ្លាទីនក្លែងក្លាយ(ស្ពាន់) ៣គូ
-ទូរស័ព្ទដៃ ២គ្រឿង
-ម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FI-៨៣៨៩។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ ជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ ជិះម៉ូតូ យកក្រវិលផ្លាទីនក្លែងក្លាយ (ស្ពាន់) មកលក់ឲ្យជនរងគ្រោះទី៣ បានប្រាក់១០៨.០០០៛ ។ ហើយបន្តលក់ឲ្យជនរងគ្រោះទី១បានប្រាក់ ១៥៥.០០០៛ ដែលជាអាជីវករលក់គ្រឿងអលង្ការ ក្នុងផ្សាកោះធំ។ បន្ទាប់មកជនរងគ្រោះទាំង ០២នាក់ ត្រូវម៉ូយដែលទិញផ្លាទីនបន្ត ប្រាប់ថា ជារបស់ក្លែងក្លាយ(ស្ពាន់) ខណ:នោះជនរងគ្រោះទី១ រាយការណ៍ទៅកាន់នគរបាលស្រុកកោះធំតែម្ដង។

ក្រោយទទួលបានបណ្ដឹង សមត្ថកិច្ចចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យទាំង២ រួមជាមួយវត្ថុតាងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.