ផ្ទះ ព័ត៌មានជាតិ ទំនងជាស្រវឹងស...

ទំនងជាស្រវឹងស្រាបើករថយន្តបុកគូទរថយន្តស៊ិនទ្រី កំពុងឈប់ប្រមូលសំរាមនៅផ្លូវ ខ្ទេចអស់មួយកំណាត់មុខ

0

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តយ៉ាងលឿនរេពេញផ្លូវ ទៅបុកគូថរថយន្តស៊ិនទ្រី ដែលកំពុងឈប់ឲ្យកម្មករប្រមូលសំរាមតាមដងផ្លូវ ដាក់ចូលទៅក្នុងរថយន្តពេញទំហឹង បណ្ដាលឲ្យកម្មករម្នាក់រងរបួស រីឯរថយន្តខ្ទេចអស់មួយកំណាត់មុខ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីយប់ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវឧកញ៉ាទេពផន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកម្មករ ដែលកំពុងប្រមូលសំរាមនៅទីនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញរថយន្តកាមរីបាឡែនពណ៌សមួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AT-06-60 បើកបរពីលិចទៅកើត តាមបណ្ដោយផ្លូវឧកញ៉ាទេពផនពេញផ្លូវ មកបុកនិងរថយន្តស៊ិនទ្រីពីក្រោយពេញទំហឹង តែសំណាងល្អម្ចាស់រថយន្តមិនមានរងរបួសនោះទេ ហើយក៏បានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក របស់អធិការខណ្ឌទួលគោក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់។

បញ្ជាក់៖ រថយន្តស៊ិនទ្រីសមត្ថកិច្ចមិនបានធ្វើការឃាត់ខ្លួនទេ គឺឲ្យបន្តដំណើរទៅប្រមូលសម្រាម់បន្តទៀត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.