ផ្ទះ ព័ត៌មានជាតិ ភ្លៀង និងខ្យល...

ភ្លៀង និងខ្យល់ខ្លាំង បណ្ដាលដាច់ភ្លើងនៅស្រុកបាកាន ខេត្តពោធិ៍សាត់

0

បាត់ដំបង: យោងតាមផេកអគ្គិសនីខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីវេលាម៉ោង ០០ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ មានករណីដាច់ចរន្តអគ្គិសនី នៅក្នុងភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

មូលហេតុ៖ ដោយសារមានភ្លៀង និងខ្យល់ខ្លាំង ធ្វើឲ្យប៉ើងស័ង្កសីផ្ទះរបស់ប្រជាពលរដ្ឋ ទាក់ដាច់ខ្សែបណ្ដាញ MV ចំនួន ០២សរសៃ នៅក្នុងទីតាំខាងលើ។

បញ្ហានេះ ក្រុមការងារកំពុងធ្វើការ ជួសជុល រួចនឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន ប្រើប្រាស់ឡើងវិញ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.