ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ ចុ...

បុរសម្នាក់ ចុះទឹកអាងទៅបាញ់សត្វព្រៃ ទាំងមេឃភ្លៀងខ្លាំង បណ្ដាលឲ្យលង់ស្លាប់

0

បន្ទាយមានជ័យ: កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង ២៥នាទី មានករណីលង់ទឹកស្លាប់ ត្រង់ចំណុចត្រពាំងល្បើក ខាងជើងអាងប្រាសាទប្រាំចម្ងាយ ៧០ម៉ែត្រ។

ជនរងគ្រោះឈ្មោះ ជា បឿត ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិព្រេចកី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ ពេលភ្លៀងកំពុងធ្លាក់ខ្លាំង ជនរងគ្រោះបានចុះទឹកអាងទៅបាញ់សត្វព្រៃ ព្រមទាំងមានជំងឺហឺតប្រចាំកាយផង ទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។

ក្រោយកើតហេតុ មន្ត្រីជំនាញបានធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងបានប្រគលសពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.