ផ្ទះ ព័ត៌មានជាតិ ព័ត៌មានបន្ថែម...

ព័ត៌មានបន្ថែម៖ ល្បិចថ្មីទៀតហើយ! ក្លែងជាអ្នករត់តាក់ស៊ីដឹកភ្ញៀវ ចេញពីព្រលានយន្តហោះពោធិ៍តុងដល់កន្លែងស្ងាត់ ខលហៅបក្ខពួកមកធ្វើសកម្មភាពវាយប្លន់

0

ភ្នំពេញ: នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៥០នាទីយប់ ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស(គ្រៀកលូកយកលុយ) ចំណុចតាមផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០៣នាក់ (គេចខ្លួន០២នាក់ ឈ្មោះ ធី វ់ាន់ និងឈ្មោះ វុធ) ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ សឿន ថា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ WANG JIAGI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ ផ្លូវមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាន់លិខិតឆ្លងដែនលេខEC8024965។

សម្ភារ:បាត់បង់៖
-លុយដុល្លារ ៥,៥៣២ដុល្លារ
-លុយខ្មែរ ១៥០,០០០រៀល
-ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូនXR ។

សម្ភារ:ដកហូត៖
-រថយន្ត០១២គ្រឿង ម៉ាក TOYOTA camry ពណ៌ទឹកមាស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 2AM-3510
-លុយដុល្លារ ១,៦៦៨ដុល្លារ និងលុយខ្មែរ ១៥០,០០០រៀល ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.