ផ្ទះ ព័ត៌មានជាតិ អ្នកធ្វើការជា...

អ្នកធ្វើការជាមួយគ្នាគួរប្រុងប្រយ័ត្ន! មានល្បិចថ្មីទៀតហើយ ប្រាប់ថា ខ្ចីម៉ូតូមួយភ្លាត ទៅបាត់រហូត…

0

ភ្នំពេញ: នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ពលរដ្ឋបានប្រាប់ Post News ថា មានករណីតៃកុងទ្បាន ជាអ្នករួមការងារជាមួយគ្នា បានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះ ទៅមើលប៉ាឈឺនៅស្រុក បាត់ដំណឹងឲ្យឈឹង ទាក់ទងក៏មិនចូល។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩ ម្តុំផ្សារសុភមង្គលជិតបុរីសន្តិភាព២ ស្ថិតនៅភូមតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ម៉ូតូដែលបាត់ម៉ាក Honda Scoopy I ពណ៌ខ្មៅលាយក្រហម ស៊េរីឆ្នាំ ២០១៦ ស្លាកលេខ 1DG-9620 ចំណែកជនសង្ស័យមានឈ្មោះលើហ្វេសប៊ុក វីឆៃ វីឆៃ។

ក្រោយកើតហេតុ ម្ចាស់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ច ជួយស្វែងរកជនសង្ស័យ មកចាត់ការទៅតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.