ផ្ទះ ព័ត៌មានជាតិ បុរស់ចំណាស់ម្...

បុរស់ចំណាស់ម្នាក់ បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យស្លាប់មួយរំពេច

0

កំពង់ធំ: កាលពីវេលាម៉ោង ១២ និង ២០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ មានបុរសចំណាស់ម្នាក់បើកម៉ូតូ ជ្រុលទៅបុករថយន្ត ស្ថិតភូមិធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ កំពង់ធំ 1K-9792 បើកដោយឈ្មោះ ខេ ធានជឺ ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិជាំផល់ ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងល្បឿនលឿន ទិដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុជាផ្លូវកោង បានជ្រុលទៅបុកក្បាលរថយន្តម៉ាក FUSO ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6210 សណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-6519 ពេញទំហឹងបណ្ដាលឲ្យស្លាប់មួយរំពេច ចំណែកអ្នកបើកបរថយន្តមិនស្គាលអត្តសញ្ញាណ រត់គេចខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នាតាមច្បាប់ រីឯសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.