ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនប្រុ...

ឃាត់ខ្លួនប្រុសស្រីជាច្រើន ករណីចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដុះស្លែ នៅខណ្ឌឫស្សីកែវ

0

ភ្នំពេញ: ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌ និងប៉ុស្តិ៍ ដែលដឹកនាំដោយ ហ៊ាង ថារ៉េត ចុះទៅបង្ក្រាប ឃាត់ខ្លួនទាំងក្រុមអ្នកជួញ ជក់ លក់ គ្រឿងញៀន៨នាក់ ស្រី២នាក់ ដកហូតបានទូហ្គេមបាញ់ត្រីមួយ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៩

បើតាមនគរបាលបានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីខាងលើ ក្រោយពីប្រជាពលរដ្ឋ រាយការណ៍ជុំវិញសភាពការក្នុងមូលដ្ឋាន ល្បែងសុីសង និង ផ្តុំគ្នាជក់គ្រឿងញៀន ទើបនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នេះកម្លាំងរបស់អធិការដ្ឋាន និង ប៉ុស្តិ៍ចុះទៅបង្ក្រាប ឃាត់ខ្លួនបាន ជនសង្ស័យ៨នាក់ ស្រី២នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរ គ្រឿងញៀន និងដកហូតបានទូហ្គេមបាញ់ត្រីមួយគ្រឿងផងដែរ ។

ជនសង្ស័យ និងសម្ភារ:ពាក់ព័ន្ធ ត្រូវបាននាំយកទៅកាន់ផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.