ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់គាំ...

បុរសម្នាក់គាំបេះដូងស្លាប់ភ្លាមបន្សល់ទុកប្រពន្ធកូនឲ្យនៅកំព្រា

0

កណ្តាល: ជនរងគ្រោះម្នាក់គាំងបេះដូង ស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១០និង០០នាទី ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះកុយ ផាត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពព័ត៌មានននៅវេលាម៉ោង៧និង២០នាទីថ្ងៃកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីធ្វើការវិញ ហើយបានទិញនំបញ្ចុកហូបរួចចូលដេក។លុះដល់ម៉ោងប្រហែល៩និង៣០នាទីប្រពន្ធលឺសូសំលេងប្ដីខ្អកៗខុសធម្មតា ក៏ងើបទៅមើលប្ដី ស្រាប់តែឃើញទឹកនោមសើមខោ ហើយនិយាយស្តីទន់ទៅៗ ប្រពន្ធក៏បានស្រែកហៅបងប្អូនឲ្យមកជួយហៅឡានពេទ្យ លុះពេលឡានពេទ្យមកដល់ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បន្ទាប់មកក៏បានរាយការណ៏ទៅសមត្ថកិច្ច ដោយមានកម្លាំងជំនាញពិនិត្យហេតុស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំគ្រូពេទ្យ មេភូមិ បានធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ការសន្និដ្ឋានរបស់គ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។
ទើបប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.