ផ្ទះ ព័ត៌មានជាតិ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តជាមួយម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យមានមនុស្សរបួសជាច្រើននាក់

0

តាកែវ: កាលពីវេលាម៉ោង ២០ និង ៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែត្រ ១១៧-១១៨ ស្ថិតភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនរងគ្រោះចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ ម៉ន ណាត ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរ កសិករ របួសស្រាល។
២/ឈ្មោះ ជ ផល ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ កសិករ របួសស្រាល។
៣/ឈ្មោះ ទិត ស្រី ភេទស្រី អាយុ ៦៤ ឆ្នាំ មុខរបរ កសិករ។
អ្នកទាំង៣ រស់នៅភូមិ ត្រពាំងញិញ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ 2V-8864 បើកបរដោយជនមិនស្គាល់អត្តតសញ្ញាណ រត់គេចខ្លួន ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូរ៉ឺម៉កម៉ាក សងកូរ៉េ C100 ពណ៌ក្រហម ដែលមានរ៉ឺម៉កពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ម៉ន មឿន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងញិញ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.