ផ្ទះ ព័ត៌មានជាតិ សុទ្ធតែបុគ្គល...

សុទ្ធតែបុគ្គលិកក្រុមហ៊ុន! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សានិងប្រើសារធាតុញៀន

0

ភ្នំពេញ: នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ម៉ោង ២៣និង០០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៣នាក់រួមមាន៖
១-ឈ្មោះ សឹង កេត ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង ស្រុករំដួល ខេត្តស្វាយរៀង ។
២-ឈ្មោះ ម៉ម ឈ៊ុន ភេទប្រុសអាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង ស្រុករំដួល ខេត្តស្វាយរៀង ។
៣-ឈ្មោះ គឹម ជប៉ុន ភេទប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង ស្រុករំដួល ខេត្តស្វាយរៀង ។

ដកហូតបានវត្ថុតាងមាន៖
– ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៤កញ្ចប់ថង់តូច។
-ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1-K 5833 លេខទួ-លេខស៊ីន 8620615៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.