ផ្ទះ ព័ត៌មានជាតិ សូមអ្នកដំណើរប...

សូមអ្នកដំណើរប្រុងប្រយ័ត្ន! ករណីក្មេងប្រុសស្រី ៣នាក់ យកផ្លែដូងផឹកទឹកអស់គប់កញ្ចក់រថយន្ត

0

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ឈានចូលថៃ្ងទី៣០ ខែតុលា ឆ្នាំ២០១៩ មានករណីគប់កញ្ចក់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិក្រាំងលាវ បង្កឡើងដោយ មនុស្សមួយក្រុមមានគ្នា ៣នាក់ដូចក្រោម៖
១-ឈ្មោះ ជួន វិន ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ឡេង ស្រីកា ភេទស្រី អាយុ ១៩ឆ្នាំ អ្នករួមដំណើរ រស់នៅភូមិព្រៃស្តី ឃុំម្លប់ស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បច្ចុប្បន្នបំរើការងារ ពេលរាត្រី នៅហាងខារ៉ាអូខេ យីហោរាត្រីពណ៌ស្វាយ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
៣-ឈ្មោះ ចាន់ លក្ខិណា ភេទស្រី អាយុ ២៣ឆ្នាំ អ្នករួមដំណើរ រស់នៅភូមិព្រៃត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នបំរើការងារពេលរាត្រី នៅហាងខារ៉ាអូខេ យីហោ រាត្រីពណ៌ស្វាយ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ 1K-0404 ។

ដំណើររឿង៖ ជនសង្ស័យទាំង ៣នាក់ ធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ជិតប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ បានធ្វើសកម្មភាព យកផ្លែដូងដែលផឹកទឹកអស់គប់ទៅលើរថយន្ត សណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ 4A-8899 បើកបរដោយឈ្មោះ វ៉ែន វី ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិសេកយៀ ឃុំអង្គត្នោត ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យរថយន្តបែកកញ្ចក់ផ្នែកខាងមុខ។

ក្រោយកើតហេតុជនបង្កបានជិះម៉ូតូគេចខ្លួនចូល មកភូមិសាស្រ្ដស្រុកបសេដ្ឋ ត្រូវអ្នកបើកបររថយន្ត ដេញតាមរហូតមកទាន់នៅចំណុចផ្ទះសំណាក់ យីហោ ហេងលី ស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រាយការណ៍ជូនសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្នមុខសញ្ញាជនសង្ស័យក្មេងទំនើងប្រុសស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកបសេដ្ឋ សាកសួរ និងកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.