ផ្ទះ ព័ត៌មានជាតិ សូមបើកបរ ដោយប...

សូមបើកបរ ដោយប្រុងប្រយ័ត្ន! បុរសម្នាក់បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ទាំង ២នាក់

0

ភ្នំពេញ: កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ១០នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចខាងកើតឃ្លាំងអេតចាយ លើផ្លូវលេខ104 ស្ថិតភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC-5038 បើកបរដោយឈ្មោះ ខន សុខា ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ សន្តិសុខ រស់នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុធ្វើការឆ្វេងឆ្លងផ្លូវ ក៏ត្រូវម៉ូតូមួយគ្រឿងទៀត ហុងដា ហ្សូមមើ អ៊ិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DH-7854 បើកបរដោយឈ្មោះ យៀក រ៉ាវីន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករដឹកឥវ៉ាន់ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទិសដៅបញ្ច្រាសទិសគ្នា បុកចំពីមុខ បណ្ដាលឲ្យដួលបោករងរបួសធ្ងន់ទាំង២នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.