ផ្ទះ ព័ត៌មានជាតិ អ្នកចូលចិត្តល...

អ្នកចូលចិត្តលេងទូរស័ព្ទពេលសាកថ្ម សូមប្រយ័ត្ន! យុវជនម្នាក់ ដោតកាស់ស្ដាប់ចម្រៀងខណៈកំពុងសាកថ្ម បណ្ដាលឲ្យខ្សែរភ្លើងឆក់ស្លាប់

0

សៀមរាប: កាលពីវេលាម៉ោង ៣ និង ៤០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ មានករណីយុវជនត្រូវខ្សែរភ្លើងឆក់ស្លាប់ ស្ថិតភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ផន់ កក្កដា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កូនជាងធ្វើកញ្ជក់ រស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកម្រៀង ខេត្តបាត់ដំបង។

មូលហេតុ៖ ជនរងគ្រោះសាកថ្មទូរស័ព្ទ ហើយយកកាសដោតនឹងទូរស័ព្ទស្ដាប់ត្រចៀង បណ្ដាលឲ្យត្រូវខ្សែរភ្លើងឆក់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោលស្យវិច័យ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ពោលជនរងគ្រោះពិតជាត្រូវខ្សែរភ្លើងឆក់ស្លាប់ប្រាកដមែន និងបានប្រគល់សាកសពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.