ផ្ទះ ព័ត៌មានជាតិ វិស្វករសាងសងក...

វិស្វករសាងសងក្នុងបុរីអូគីដេម្នាក់ ជិះម៉ូតូបុកដើមឈើ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

0

ភ្នំពេញ: បុរសម្នាក់ជាជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងម៉ាក PCX ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលរេចង្កូតទៅបុកដើមឈើ ដែលដាំនៅក្នុងបុរី បណ្តាលឲ្យដួលក្បាលស្លាប់
ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចបុរីហេងហៀង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះឈ្មោះ រត្ន័ថា ភេទប្រុស អាយុចន្លោះប្រហែល២៥ ឆ្នាំ មុខរបរជាវិស្វករសាងសងក្នុងបុរីអូគីដេ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍
បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់
ស្លាកលេខ ភ្នំពេញ 1FF-8858 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវបេតុង ក្នុងល្បឿនយ៉ាងលឿន សង្ស័យម្ចាស់គាត់ងោកមួយភាំង ក៏រេចង្កូតមកស្តាំដៃ ទៅបុកនឹងដើមឈើយ៉ាងពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភា្លមៗ តែម្តង។
រីឯម៉ូតូរបស់ជនរងគ្រោះវិញ គឺរងការខូចខាតខ្ទេចអស់ទាំងស្រុងមួយកំណាត់មុខ។

មូលហេតុ៖ អ្នកបើកបរខ្វះ
ការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តក្រចេះ ទៅតាមប្រពៃណី ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ច ធ្វើការវាសវែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.