ផ្ទះ ព័ត៌មានជាតិ បញ្ហាចែកដីធ្ល...

បញ្ហាចែកដីធ្លីកូនប្រុសទាញកាំបិតកាប់ឪពុកបង្កើត រងរបួសច្រើនកន្លែង នៅក្រុងប៉ៃលិន

0

ប៉ៃលិន: នៅវេលាម៉ោង ១៨និង៥០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ មានករណីហិង្សាក្នុងគ្រួសារ កូនប្រុសបង្កើតកាប់ឪពុកបង្កើត ចំណុចអូរខ្យង ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ចំថ្ងាស់ សាច់ដុំដៃស្តាំ ប្រអប់ដៃស្តាំ និង ភ្លៅស្តាំ សរុបប្រហែលចំនួន១៨ថ្នេរ។

ជនរងគ្រោះឈ្មោះ ថាន់ ផន ភេទប្រុស អាយុ ៧៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ត្រូវជាឪពុកបង្កើត)
ជនបង្កឈ្មោះ ភឹម ភ័ណ្ឌ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ត្រូវជាកូនបង្កើតមានសតិមិនគ្រប់)។

មូលហេតុ៖ ទាស់ពាក្យសម្តីគ្នារឿងបញ្ហាចែកដីធ្លី ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកជនសង្ស័យ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.