ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនជនបង្កម្នាក់ ករណីហិង្សាដោយចេតនា

0

ភ្នំពេញ: នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទីព្រឹក កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧១៩ (ប)ដ.ច.ន ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ របស់លោក ហុង សុគុណ វឌ្ឍនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី២ សាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ វី វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៨ ។

ក្រោយពីទទួលបានដីកាភ្លាម កម្លាំងសម្ថកិច្ចបានស្វែងរកចាប់ខ្លួនបានជនជាប់ចោទនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទី ត្រង់ចំណុចភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.