ផ្ទះ ព័ត៌មានជាតិ និស្សិត​ម្នាក...

និស្សិត​ម្នាក់​ ជិះ​ម៉ូតូ​បត់​ឆ្វេង​ល្មើស​ស្លាក​ហាម​បត់​ បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀតបាក់ជើង​

0

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​ បណ្តាល​ឲ្យ​បុរស​ម្នាក់​បាក់ជើង​ម្ខាង​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ក្តាន់​ពីរ​ លើ​ផ្លូវ​លេខ​១១០​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ រវាង​ម៉ូតូ​និង​ម៉ូតូ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល​1F8605​ បើកបរ​ដោយ​ឈ្មោះ​ ហួត​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​២៧AE0​ផ្លូវ​៣១៦​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួល​គោ​គ​រាជធានី​ភ្នំពេញ​ មុខរបរ​បើករថយន្ត​សង្គ្រោះ​ពេទ្យ​ក្រុង​ និង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 1G1592​ បើកបរ​ដោយ​ឈ្មោះ ​អឿ​ង​ ពិ​គា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ប៉ា​ហាល​ជំពូស​ទេព​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ មុខរបរ​និស្សិត​។​

​សម្ភារ​ខូចខាត​ម៉ូតូ​ខូច​ធ្ងន់​ទាំង​២​គ្រឿង​ រីឯ​មនុស្ស​រង​របួស​បាក់ជើង​ម្នាក់​ ជា​អ្នក​បើក​ម៉ូតូ​ (​ស្លាក​លេខ​ខេត្តកណ្តាល​)​ បច្ចុប្បន្ន​សម្រាក​នៅ​ពេទ្យ​បង្អែក​ក្រុង​។​

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​នេះ​ បណ្តាល​មក​ពី​ អ្នក​បើក​ម៉ូតូ​ពាក់​ស្លាក​លេខ​កណ្តាល​ បើក​បត់​ឆ្វេង​ល្មើស​ស្លាក​ហាម​បត់​ ។​

បច្ចុប្បន្ន​ម៉ូតូ​ទាំង​២​គ្រឿង​ សមត្ថកិច្ច​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​៧​មក​រា​ រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.