ផ្ទះ ព័ត៌មានជាតិ ចោរដៃរហ័សឃើញម...

ចោរដៃរហ័សឃើញម្ចាស់ភ្លិចខ្លួន លួចកាច់កញ្ចក់រថយន្ត ហើយព្យាយាមរត់គេច តែមិនផុតពីដៃសមត្ថកិច្ច

0

ភ្នំពេញ: កាលពីវេលាម៉ោង ១ និង ៣០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ មានករណីលួចកាច់កញ្ចក់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខភោជនីយដ្ឋានបឹងមាស ស្ថិតសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក FORD ស៊េរីខ្ពស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2BG-9568 បើកបរដោយបុរសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍​ ជាមួយម៉ូតូ ហើយបានឈប់ជជែកគ្នារកខុសត្រូវ ខណ:នោះក៏មានជនសង្ស័យចំនួន ២នាក់ជិះម៉ូតូម៉ាក ស្កុបពី ពាក់ស្លាកលេខ កណ្ដាល 1G-4900 លួចកាច់កញ្ចក់រថយន្តរបស់ជនរងគ្រោះ ហើយជិះរត់គេចខ្លួនបាត់ លុះក្រោយរត់ដល់រង្វង់កងព្រហ្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍នគរបាល។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.