ផ្ទះ ព័ត៌មានជាតិ Update៖ តែមួយ...

Update៖ តែមួយពព្រិចភ្នែកសោះ មនុស្សជាទីស្រទ្បាញ់ លាទៅឆ្ងាយ គ្មានថ្ងៃត្រលប់! យុវតីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តបើកបុក..

0

បន្ទាយមានជ័យ: កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ៩ និង ៥៥ នាទី លើផ្លូវលេខ ២៥៦៣ ត្រង់ចំណុចភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យរងរបួសអ្នកបើកបរម៉ូតូចំនួន ២ នាក់។

ជនរងគ្រោះទី១. ឈ្មោះ សែន កញ្ញា ភេទស្រី អាយុ ២០ឆ្នាំ និងទី២ឈ្មោះ ឆៃ ថៃរ៉ន់ ភេទស្រី អាយុ ១៩ ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា
ចំណែកអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់។

មូលហេតុ៖ រថយន្តបើកក្នុងល្បឿន អ្នកបើកបរម៉ូតូ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

សូមបញ្ជាក់៖ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកស្រុកថ្មពួក ដោយម្នាក់ក្នុងចំណោមពួកគេ របួសធ្ងន់ពេកបានស្លាប់ដល់ពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.