ផ្ទះ ព័ត៌មានជាតិ បើស្រវឹងសូមកុ...

បើស្រវឹងសូមកុំបើកបរ! បុរសម្នាក់បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកខឿនថ្មស្ពានអកាសស្ទឹងមានជ័យ ផ្ទុះកង់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

0

ភ្នំពេញ: នៅ​វេលា​ម៉ោង ​២​ និង ​៤០​នាទី​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៩ បុរសម្នាក់បើក​​រថយន្តបុកខឿនថ្ម បង្កការផ្ញាក់ផ្អើល ​ត្រង់​ចំណុច​ផ្លូវ​កោង​ក្រោម​ដី​ ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​។​

ដំណើររឿង៖ ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ កា​ម៉ា​រី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB-9388​ បើកបរ​ដោយ​បុរស​ម្នាក់​ ស្ថិតក្នុង​ភាព​ស្រវឹងដោយ​ល្បឿន​លឿន​ មានអ្នករួមដំណើរ​ម្នាក់​ទៀត​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ ខណ:​មកដល់​ផ្លូវ​ក្រោម​ដី​ ​មិន​បន្ថយល្បឿន​ ក៏​ជ្រុល​ទៅ​បុក​ខឿន​ថ្ម​ការពារ​ស្ពាន​ បណ្ដាល​ឲ្យ​ផ្ទុះ​បែក​កង់​មុខ​ខាងស្តាំ​ ​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំងដល់​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​នោះ។​

​ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក​នៅស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​​ដោះស្រាយ​តាមច្បាប់​៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.