ផ្ទះ ព័ត៌មានជាតិ រកការងារធ្វើម...

រកការងារធ្វើមិនបានបែកគំនិតលួចទូរស័ព្ទត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

កណ្តាល: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ឃ្លួនករណីលួចទូរស័ព្វ កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ ចំណុចភូមិរកាជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះ ០១ នាក់មានឈ្មោះ សុខ ត្រេន ភេទ ប្រុសអាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូ passapp មានទីលំនៅភូមិត្រពាំងកណ្តោល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ។
ជនសង្ស័យ ០១ នាក់មានឈ្មោះ យ៉យ រស្មី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្គសិរី ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក ទូរស័ព្ទម៉ាក oppo A5S ចំនួន ០១ គ្រឿង ។
តាមប្រភពព័ត៌មាននៅពេលកន្លងមកជនសង្ស័យបានជួលផ្ទះនៅក្នុងក្រុមហ៊ុន ៧NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល (គ្មានការងារធ្វើទេ) ។ នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃកើតហេតុជនសង្ស័យបាន ជិះម៉ូតូ passapp ពីផ្ទះជួលក្រុមហ៊ុន ៧NG ឆ្ពោះទៅរកការងារធ្វើនៅ រាជធានីភ្នំពេញ លុះពេលទៅដល់ផ្សារច្បារ
អំពៅជនសង្ស័យដើររកការងារធ្វើមិនបាន ។ រហូតមកដល់ម៉ោង ១១និង០០នាទី ជនសង្ស័យបានជួលម៉ូតូ passapp ជនរងគ្រោះឲ្យជិះម៉ូតូឌុបខ្លួនចេញពី ផ្សារច្បារអំពៅ រាជធានី
ភ្នំពេញ ត្រឡប់មកផ្ទះនៅក្រុមហ៊ុន ៧NG វិញ ដល់វេលា ម៉ោង ១និង៣០ នាទី ពេលជិះម៉ូតូតាមផ្លូវជាតិលេខ ៨ ជនសង្ស័យបានឲ្យជនរងគ្រោះឌុបខ្លួនចូលទៅភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ដោយជនសង្ស័យនិយាយកុហកជនរងគ្រោះថា ទៅទារលុយគេជំពាក់នៅភូមិជន្លឹងមួយភ្លែត ពេលជនរងគ្រោះឌុបជនសង្ស័យដល់ផ្ទះឈ្មោះផល ខឺន (ប្តីប្រពន្ធ)ជាផ្ទះដែលជនសង្ស័យធ្លាប់ស្គាល់ ជនសង្ស័យបានឲ្យជនរងគ្រោះជិះចូលទៅនិងឈប់នៅទីនោះ ហើយជនសង្ស័យបានខ្ចីទូរស័ព្ទជនរងគ្រោះដោយនិយាយថា សុំតេទៅរកបងប្អូនបន្តិច ជនរងគ្រោះឲ្យទូរស័ព្ទទៅ ជនសង្ស័យ ស្រាប់តែជនសង្ស័យយកទូរស័ព្ទនោះរត់គេចតែម្តង ឃើញដូច្នេះជនរងគ្រោះបានរត់ដេញតាម និងស្រែកឲ្យគេជួយដេញចាប់ជនសង្ស័យ ហើយកម្លាំងនគរបាលប៉ុស្តិ៍រកាជន្លឹងចេញ អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តការតាមនីតិវិធី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.