ផ្ទះ ព័ត៌មានជាតិ ផឹកស្រាបៀរ An...

ផឹកស្រាបៀរ Anchor រួច គ្រូបង្រៀនកីឡាម្នាក់ ចង.កសម្លាប់ខ្លួន មិនដឹងមូលហេតុ

0

ភ្នំពេញ: បុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់ផ្ទះជួល បង្កឲ្យការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ច និងបងប្អូនក្រុមគ្រួសារសាច់ញាតិ កាលពីវេលាម៉ោង ៦ និង៣០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចបន្ទប់ជួលលេខ4Eo ស្ថិតក្នុងភូមិ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

តាមប្រភពពត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ មិនដឹងថា សង្សារជនរងគ្រោះចេញទៅ ខេត្តព្រះសីហនុពីកាលនោះទេ ឃើញចាក់សោទ្វារបន្ទប់ជួលចោល លុះពេលដល់ម៉ោង ៥រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ ង៉ែត ភារ័ត្ន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាគ្រូបង្រៀនហ្វឹកហាត់ជំនាញផ្នែករត់កីឡា ស្នាក់នៅទីតាំងខាងលើ មានស្រុកកំណើតខេត្តកំពុងឆ្នាំង បានជិះម៉ូតូរបស់គាត់ ប្រភេទធុនធំ ពណ៌ក្រហម មកដល់បន្ទប់ជួយសង្សារគាត់ ហើយបានអារសោទ្វារ រួចចូលទៅសំងំដេក។

លុះដល់ម៉ោងកើតហេតុ អ្នកជិតខាងសង្ស័យ ក៏តេទៅសមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀបថា មានចោរគាស់បន្ទប់ជួល ទើបសមត្ថកិច្ច ក៏បានមកដល់ភ្លាមៗ ហើយចូលទៅក្នុងផ្ទះ ក៏ប្រទះឃើញជនរងគ្រោះ ចង.កស្លាប់បាត់ទៅហើយ ដោយនៅក្នុងបន្ទប់ មានកំប៉ុងស្រាបៀរ Anchor ជាច្រើន មិនដឹងថាគាត់មានរឿងអ្វីទ្បើយ បានជាធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះ។

ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់សពទៅឲ្យបងប្អូនជនរងគ្រោះ ដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.