ផ្ទះ ព័ត៌មានជាតិ Update៖ រន្ធត...

Update៖ រន្ធត់!​ រថយន្តLEXUS៤៧០ របស់នគរបាលអន្តោប្រវេសន៍ម្នាក់ ចតក្នុងចំណតសុខៗស្រាប់តែឆេះ

0

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង១៥នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះរថយន្ត ស្ថិតត្រង់ចំណុចចំណតរថយន្តអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

រថយន្តត្រូវអគ្គិភ័យលេបត្របាក់នោះ ម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-1902 ជារបស់នគរបាលអន្តោប្រវេសន៍ម្នាក់ ប៉ុន្តែមិនស្គាល់ឈ្មោះនោះទេ បម្រើការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើ ចតក្នុងចំណតគ្មានមនុស្សនៅឡើយ មួយសន្ទុះក្រោយមកស្រាប់តែមានផ្សែង និងលេចអណ្ដាតភ្លើងឆេះរថយន្ត បង្កការភ្ញាក់ផ្អើលដល់ មនុស្សម្នារត់ជាន់ជើងគ្នា សមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់ ចំណែកឯម្ចាស់វិញរត់ស្ទុះយ៉ាងលឿន ដើម្បីទៅយករបស់សំខាន់ៗចេញមកក្រៅ។

មូលហេតុ៖ សង្ស័យឆ្លងប្រព័ន្ធភ្លើង ព្រោះរថយន្តកំពុងមានបញ្ហា។

បញ្ជាក់៖ ករណីនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ ប៉ុន្តែរថយន្តរងការខូចខាត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.