ផ្ទះ ព័ត៌មានជាតិ មិនធម្មតាទេ! ...

មិនធម្មតាទេ! ប្រព្រឹត្តរួចរត់គេចជិត១០ឆ្នាំលុះត្រឡប់ចូលផ្ទះវិញបានជិត១ឆ្នាំសមត្ថកិច្ចចាប់ខ្លួនតែម្ដង

0

កណ្ដាល: កិច្ចប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវតាមដីកា បង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល
ចាប់ខ្លួនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ពីបទរំលោភសេពសន្ថវ:កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០០៩ ចំណុចភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

ចាប់ខ្លួនតាមដីកាលេខ៖ ៥៧៤ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១០ របស់លោក ស៊ិន វិរ: ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ។

ជនជាប់ចោទឈ្មោះ ផល សុភ័ណ្ឌ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

សភាពនៃរឿងហេតុ៖ ក្រោយទទួលបានដីកាបង្គាប់ឲ្យចាប់ខ្លួនរួចមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ បានស៊ើបអង្កេតស្រាវជ្រាវ រហូតបានជួប ជនជាប់ចោទនៅពេលវេលានិងទីកន្លែងខាងលើ ហើយឃាត់ខ្លួន និងបានអានដីកាឲ្យសាមីខ្លួនស្តាប់ថា ពិតជាឈ្មោះរបស់ខ្លួនប្រាកដមែន រួចជនសង្ស័យបានប្រាប់ទៀតថា ក្រោយប្រព្រឹត្តបទល្មើសរួច ខ្លួនបានរត់ទៅរស់នៅប្រទេសថៃ អស់រយ:ពេលជិត ១០ឆ្នាំ ទើបតែត្រឡប់មកផ្ទះវិញជិត ១ឆ្នាំ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

ក្រោយចាប់ឃាត់ខ្លួនបាន ជនជាប់ចោទ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីបន្ត ចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.