ផ្ទះ ព័ត៌មានជាតិ Update៖ អាសូរ...

Update៖ អាសូរណាស់! ធូក ១២ សរសៃ ប្រល័យផ្ទះ១ខ្នងខ្ទេចគ្មានសល់! ម្ដាយទៅធ្វើការនៅខេត្តព្រះវិហារ ទុកកូនៗឲ្យចាំ…

0

សៀមរាប: នៅវេលាម៉ោង០៧ និង១០នាទីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មានករណីភ្លើងឆេះផ្ទះពលរដ្ឋ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈឿយ ឈីភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កសិករ ប្រពន្ធឈ្មោះ ពាត់ ថា អាយុ៤៨ឆ្នាំ មុខរបរ កសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានចេញទៅធ្វើការនៅខេត្តព្រះវិហារ អស់រយ:ពេល១ខែហើយ ដោយទុកឲ្យកូនៗរបស់គាត់០៣នាក់ នៅចាំផ្ទះ។

មុនពេលកើតហេតុ: ឈ្មោះ ឈី ឆាន ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ បានយកធូប ១២សរសៃ មកអុចធូបនៅកន្លែងអាសន:របស់ម្តាយ ហើយចាក់សោ រួចនាំប្អូន០២នាក់ទៀត ទៅលែងផ្ទះក្បែរនោះប្រមាណ៥០ម៉ែត្រ ស្រាប់តែមានផ្សែងហ៊ុយ ចេញពីក្នុងផ្ទះ ឃើញដូចនេះ ក៏បានរត់ទៅរកឲ្យគេជួយ តែដោយភ្លើងឆេះខ្លាំងពេក ទើបមិនអាចពន្លត់បានទ្បើយ។

ករណីនេះ បណ្ដាលឲ្យឆេះផ្ទះ០១ខ្នង ទំហំ ៧x៦ម៉ែត្រ កម្ពស់០៣ម៉ែត្រ ជញ្ជាំងក្តារឈើ ប្រក់ក្បឿង និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះទាំងស្រុក។

មូលហេតុ៖ មកពីការធ្វេសប្រហែស របស់កូនឈ្មោះ ឈី ឆាន និងឪពុកម្ដាយមិននៅផ្ទះ ។ ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.