ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចហៅឲ...

សមត្ថកិច្ចហៅឲ្យឈប់មិនព្រមឈប់ បន្ថែមល្បឿនជិះរត់គេច លុះចុងក្រោយស្រាប់តែ…

0

កណ្ដាល: កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចមុខប៉ុស្តិ៍នគរបាលសារិកាកែវ ស្ថិតក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យចំនួន ២ នាក់៖
១/ឈ្មោះ ផាត សុវណ្ណ ហៅម៉ៅ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។
២/ឈ្មោះ សុខ ចម្រើន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។

វត្ថុតាងចាប់យកបាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន មេតំហ្វេតាមីនចំនួន ០២កញ្ចប់ធំ។
-ទូរស័ព្ទចំនួន ២គ្រឿងម៉ាក oppo ០១គ្រឿង និងម៉ាក Huawei ០១គ្រឿង។
-ម៉ូតូម៉ាក សង់ C១២៥ ស៊េរី ០១៦ ចំនួន ០១គ្រឿង ស្លាកលេខ 1FT-8856។
-ប្រាក់រៀល ចំនួន ៥១៤០០រៀល។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុកម្លាំងជំនាញស្រុក បានជិះល្បាតក៏ឃើញជនសង្សយ័ជិះម៉ូតូឆ្លងកាត់ក៏ហៅឈប់ តែជនសង្ស័យបន្ថែមល្បឿនក្នុងបំណងរត់ កម្លាំងជំនាញដេញតាម និងហៅឲ្យកម្លាំងប៉ុស្តិ៍នគរបាលសារិកាកែវចេញជួយស្ទាក់ ហើយក៏បានឃាត់ និងត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន ០២កញ្ចប់ធំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ផាត សុវណ្ណ ហៅ ម៉ៅ បានឆ្លើយថា ថ្នាំញៀននេះខ្លួនបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ នៅ ម្តុំគីឡូម៉ែត្រលេខ៩ រាជធានីភ្នំពេញ តម្លៃ ១០ម៉ឺនរៀល ដើម្បីយកទៅជក់ និងលក់។

បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.